បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Tuchel បាននិយាយអំពីការផ្ទេរខ្សែការពារ Pavard ថា “គាត់មានបញ្ហាមួយចំនួន ដូច្នេះទើបគាត់មិនអាចចូលរួមជាមួយក្រុមបាន។ ពួកយើងដឹងថា Benji ចង់ចូលរួមជាមួយនឹងក្លឹប Inter ប៉ុន្តែដើម្បីសម្រេចនៅការផ្ទេរមួយនេះ គឺមិនមែនមានតែរឿងមួយដែលយើងត្រូវពិចារណានោះទេ”។
ក្នុងនោះលោក Tuchel ក៏បានបន្ថែមទៀតថា “ពួកយើងត្រូវការស្វែងរកនៅអ្នកជំនួស ឫក៏ការផ្ទេរមួយនេះ មិនអាចកើតឡើង”៕