បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានធ្វើការទំនាក់ទំនងទៅកាន់ក្លឹប Chelsea ដើម្បីសាកសួរអំពីលក្ខខណ្ឌក្នុងការខ្ចីជើងកីឡាករ Marc Cucurella។ មិនទាន់មានការចរចា ឫក៏ដាក់សំណើរផ្លូវការណ៍ណាមួយនោះទេ។
ខាងក្លឹប United កំពុងសម្លឹងរកមើលឪកាសក្នុងការចុះហត្ថលេខាយកខ្សែការពារឆ្វេង ប៉ុន្តែមិនអាចមានតម្លៃខ្ពស់។ នៅពេលនេះ គឺមានកីឡាករ ៣នាក់ស្ថិតក្នុងបញ្ជីរបស់ក្លឹប Man Utd ប៉ុន្តែមិនទាន់មានការសម្រេចចិត្តជ្រើសរើសយកនរណាម្នាក់នោះទេ៕
