ព្រមលក់ទៅអោយ Monaco មែនពិត!! ប៉ុន្តែ Arsenal បានដាក់បញ្ចូលនៅលក្ខខណ្ឌពិសេសមួយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរកីឡាករ Folarin Balogun ទៅក្លឹប Monaco ដោយភាគីទាំង ២យល់ព្រមនៅតម្លៃ ៤០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្សេង។

ក្នុងនោះក្លឹប Arsenal ក៏បានដាក់បញ្ចូលនៅលក្ខខណ្ឌក្នុងការលក់ចេញវិញនាពេលអនាគតទៅក្នុងការផ្ទេរមួយនេះផងដែរ។ ការធ្វើតេស្តសុខាភាពនឹងធ្វើឡើងនៅសប្តាហ៍នេះ៕