ក្លឹប Everton កំពុងបញ្ចុះបញ្ចូល Udinese អោយលក់ខ្សែប្រយុទ្ធរូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Everton កំពុងបញ្ចុះបញ្ចូលក្លឹប Udinese ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Beto ក្នុងកញ្ចប់តម្លៃ ២៥លានអឺរ៉ូ។ គាត់បានស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Everton ដែលចង់បានតាំងពីខែមករាមកម្ល៉េះ។

តាមប្រភពក្រៅផ្លូវការណ៍បានអោយដឹងថា តម្លៃមួយនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីបញ្ចុះបញ្ចូលក្លឹប Udinese អោយលក់ខ្សែប្រយុទ្ធរូបនេះ។ តម្លៃផ្តាច់កុងត្រារបស់គាត់ គឺប្រមាណ ៣៥លានអឺរ៉ូ៕