អីយ៉ា​ស់​…! Karim Benzema ប៉ះ​សម្តី​គ្នា​ជាមួយ​គ្រូបង្វឹក Al Ittihad

0

ភាព​តានតឹង​បាន​កើតឡើង​រវាង​ខ្សែប្រយុទ្ធ​បារាំង Karim Benzema របស់​ក្លឹ​ប​អា​រ៉ា​ប៊ី​សា​អូឌីត Al-Ittihad ជាមួយនឹង​គ្រូបង្វឹក​លោក Nuno Espírito Santo ដូចដែល​បាន​រាយការណ៍​ដោយ Asharq Al-Awsat ។

យោង​តាម​ប្រភព​ដដែល បាន​បញ្ជាក់​ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ លើក​ឡើង​ថា កីឡាករ​រូប​នេះ មិន​សម​នឹង​ទម្រង់​លេង​របស់​គាត់​ទេ​។ ដំបូង​ឡើយ​លោក​មិន​បាន​ស្នើ​សុំ​ទៅ​ថ្នាក់ដឹកនាំ​ក្លិប ក្នុង​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ទេ​។ ជា​លទ្ធផល Benzema មាន​អារម្មណ៍​មិន​សប្បាយចិត្ត ហើយ​បាន​និយាយ​ថា គាត់​ជា​គ្រូបង្វឹក​មាន​អាកប្បកិរិយា គ្មាន​វិជ្ជាជីវៈ​។

កីឡាករ Benzema មាន​វ័យ 35 ឆ្នាំ​បាន​ចូលរួម​ជាមួយ «Al-Ittihad» កាលពី​ខែកក្កដា​ឆ្នាំ 2023 ។ គាត់​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​ក្លឹ​ប Real Madrid លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​។ គាត់​បាន​លេង 6 ប្រកួត​សម្រាប់​ក្លឹ​ប​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ការ​ប្រកួត​ទាំងអស់​ដោយ​ស៊ុត​បញ្ចូល​ទី​បាន 3 គ្រាប់ និង​Assists ពីរ​ដង​។ កិច្ចសន្យា​របស់​កីឡាករ​ជាមួយ​ក្លឹ​ប​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2026​។

គួរ​បញ្ជាក់​ផង​ដែរ Benzema បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​នោះ​រួម​មាន La Liga ៤ ដង , Ligue 1 ៤ ដង , Copa del Rey ៣ ដង , Coupe de France ១ ដង , Spanish Super Cup ៤ ដង , French Super Cup ២ ដង , UEFA Champions League ៥ ដង​, UEFA Super Cup ៤ ដង​៕