បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Alexis Sanchez នឹងទៅចូលរួមជាមួយនឹងក្លឹប Inter។ គាត់នឹងត្រលប់មកវិញដោយគ្មានតម្លៃខ្លួន ក្រោយចំណាយពេលមួយឆ្នាំជាមួយនឹង OM។ កិចសន្យាបានព្រមព្រៀងគ្នា ខណៈការធ្វើតេស្តសុខភាពនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ។
កីឡាករ Sanchez នឹងចុះហត្ថលេខារយៈពេលខ្លីជាមួយនឹងក្លឹប Inter នៅថ្ងៃបន្ទាប់ ដោយគាត់កំពុងតែរង់ចាំខាងក្លឹប Inter។ គាត់នឹងមកជំនួសកន្លែងរបស់ Joaquin Correa ដែលនឹងទៅចូលរួមជាមួយនឹង OM៕