ក្លឹបយក្សនៅអេស្ប៉ាញ!! ចង់បានខ្សែបម្រើ Silvano Vos ដែលមានវ័យទើបតែ ១៨ឆ្នាំ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid ចង់បានខ្សែបម្រើកើតឆ្នាំ២០០៥ របស់ក្លឹប Ajax គឺកីឡាករ Silvano Vos ដែលត្រូវបានចាប់ទុកជាយុវជនមានទេព្យកោសលក្យម្នាក់។

ក្នុងនោះ Atleti ធ្លាប់ធ្វើការព្យាយាមចុះហត្ថលេខាយក Vos ពីមុនមកម្តងហើយ មុននឹងគាត់ធ្វើការចុះកុត្រាថ្មីជាមួយនឹងក្លឹប Ajax ប៉ុន្តែនៅពេលនេះពួកគេចង់ព្យាយាមយកគាត់ម្តងទៀត ដោយពួកគេចាប់ទុក Silvano គឺជាយុវជនដែលមានទេព្យកោសល្យម្នាក់សម្រាប់ពេលអនាគត៕