បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter និង Bayern បានឈានដល់ការព្រមព្រៀងគ្នានៅកុងត្រាជំហ៊ានដំបូង ក្នុងការចុះហត្ថលេខាផ្ទេរខ្សែការពារ Benjamin Pavard។
ការផ្ទេរមានតម្លៃប្រមាណ ៣០លានអឺរ៉ូ បូកនៅតម្លៃបន្ថែម ២-៣លានអឺរ៉ូផ្សេងទៀត។ ការព្រមព្រៀងរវាងខាងក្លឹប និងកីឡាករ។ នេះជាពេលវេលាសំខាន់សម្រាប់ក្លឹប Bayern ដែលត្រូវស្វែងរកនៅកីឡាករមកជំនួស Pavard មុននឹងអនុញ្ញាតអោយគាត់ចាកចេញ៕