ក្លឹបមួយនេះ កំពុងនាំមុខគេក្នុងការផ្ទេរយកអ្នកចាំទី Dean Henderson

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Crystal Palace កំពុងនាំមុខក្លឹប Nottingham Forest ចំពោះការផ្ទេរយកអ្នកចាំទី Dean Henderson។

ការចរចាកំពុងធ្វើឡើងជាមួយនឹងខាងក្លឹបទាំង ២ ខណៈខាងកីឡាករក៏ដូចគ្នាផងដែរ។ អ្នកចាំទី Henderson នៅតែរក្សាចំហរចង់ចាកចេញពីក្លឹប Man Utd ដដែរ៕