បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Aymeric Laporte ផ្ទេរទៅកាន់ក្លឹប Al Nassr។ ការផ្ទេរមួយនេះបានឈានដល់ការព្រមព្រៀងខាងផ្នែកកីឡាករ ដោយប្រាក់ឈ្នួលប្រមាណ ២០លានដុល្លារ ហើយការធ្វើតេស្តសុខភាពត្រូវបានកក់ទុក។
ក្នុងនោះកីឡាករ Laporte នឹងចុះហត្ថលេខាដល់ខែមិថុនា ឆ្នាំ២០២៦។ ខណៈក្លឹប Man City នឹងទទួលបានកញ្ចប់ថវិកាជិត ៣០លានដុល្លារ។ កីឡាករ Otavio និង Laporte នឹងទៅចូលរួមជាមួយនឹង Al Nassr នៅសប្តាហ៍ក្រោយ៕