បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Marotta ជា CEO របស់ក្លឹប Inter បាននិយាយថា “ការផ្ទេរ Pavard នៅតែបន្ត។ ពួកយើងនៅបន្តការចរចាជាមួយនឹងក្លឹប Bayern”។
គាត់ក៏បានបន្ថែមទៀតថា “វាជាពេលវេលាសំខាន់របស់កីឡាករ ហើយគាត់ក៏ចង់ចាកចេញទៅចូលរួមជាមួយ Inter។ ខាងក្លឹប Bayern ត្រូវការអ្នកជំនួសគាត់ មុននឹងអោយគាត់ចាកចេញ ដែលនេះជាបញ្ហា។ ប៉ុន្តែការពិភាក្សា នៅតែបន្តធ្វើឡើង”៕