កីឡាករ Aleksandar Mitrović នឹងទៅចូលរួមជាមួយក្លឹប Al Hilal ជាមួយនឹងកុងត្រា ៣ឆ្នាំ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងអំពីការផ្ទេរកីឡាករ Aleksandar Mitrović ទៅក្លឹប Al Hilal។ កុងត្រាមានរយៈពេល ៣ឆ្នាំ ត្រូវបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ ហើយក៏មានភ្លើងខៀវពីក្លឹប Fulham ផងដែរ ចំពោះកញ្ចប់ថវិកាច្រើនជាង ៥០លានអឺរ៉ូ។

ឯកសារត្រូវបានពិនិត្យនៅថ្ងៃនេះ ដើម្បីអាចនឹងចុះហត្ថលេខាបាន។ ការហោះហើរ ធ្វើឡើងនៅយប់នេះ បន្ទាប់ពីការធ្វើតេស្តសុខភាពនៅទីក្រុងប៉ារីស។ កុងត្រាដល់ឆ្នាំ ២០២៦៕