Erik ten Hag ចង់អោយខ្សែការពាររូបនេះ បន្តស្នាក់នៅជាមួយ Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីខ្សែការពារ Jonny Evans ថា “ខ្ញុំចង់អោយ Jonny Evans នៅទីនេះ។ ពួកគេកំពុងពិភាក្សាគ្នាទៅលើការផ្ទេរមួយនេះ”។

គាត់បានបន្ថែមទៀតថា “ពួកយើងកំពុងពិភាក្សា ហើយនៅពេលដែលមានដំណឹងអ្វី ពួកយើងនឹងបញ្ជាក់បន្ថែម។ សម្រាប់ខែនេះ គាត់នៅមានកុងត្រាជាមួយយើង ប៉ុន្តែពួកយើងកំពុងពិភាក្សាទៅលើកុងត្រាថ្មី”៕