Erik ten Hag និង David Moyes បានលើកឡើងអំពីរឿង Maguire ថា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីខ្សែការពារ Harry Maguire ថា “ខ្ញុំមិនដឹងអំពីរឿងដែលកើតឡើងរវាង Maguire នឹងក្លឹប West Ham។ Harry ជាកីឡាកររបស់យើង ហើយខ្ញុំសប្បាយចិត្តដែលគាត់នៅទីនេះ។ ពួកយើងត្រូវការក្រុមមួយដល់ល្អ”។

ដោយឡែកលោក David Moyes បានលើកឡើងថា “ពួកយើងបានដាក់សំណើរផ្ទេរ Harry Maguire ហើយពួកយើងក៏មិនអាចបន្តធ្វើវាទៅមុខទៀតផងដែរ”៕