បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Ruslan Malinovskyi បានចាកចេញពីក្លឹប OM ហើយគាត់នឹងទៅចួលរួមជាមួយនឹងក្លឹប Genoa។ ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមានតម្លៃ ១០លានអឺរ៉ូ បូកនឹងជម្រើសក្នុងការទិញផ្តាច់ពី Marseille ផងដែរ។
ការធ្វើតេស្តសុខភាពត្រូវបានកំណត់ពេល សម្រាប់ខ្សែបម្រើសញ្ជាតិអ៊ុយក្រែនរូបនេះ៕