បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Inter បានដាក់សំណើរទៅកាន់ក្លឹប Bayern ហើយនៅថ្ងៃនេះ ដូចដែលបានកំណត់។ តម្លៃក្នុងកញ្ចប់ផ្ទេរមួយនេះ មានតម្លៃប្រមាណ ២៥លានអឺរ៉ូ សម្រាប់កីឡាករ Benjamin Pavard។
ការផ្ទេរមួយនេះ នៅមានការពិបាក ដោយសារតែតម្លៃមិនសមទៅនឹងការទាមទាររបស់ Bayern។ ប៉ុន្តែកីឡាករ Pavard បញ្ជាក់ទៅកាន់ក្លឹបហើយថាគាត់ចង់ចាកចេញពីក្លឹប៕