ការផ្ទេរ Maguire ទៅកាន់ West Ham បានបរាជ័យ ដោយសារតែ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្ទេរ Harry Maguire ទៅកាន់ West Ham ត្រូវបានបរាជ័យ។

ប្រភពពីអ្នកជិតស្និទ្ធរបស់កីឡាករ Maguire បាននិយាយថា “Harry មានការគោរពក្លឹប West Ham ប៉ុន្តែមិនមានការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនណាមួយនោះទេ។ Harry នឹងបន្តស្នាក់នៅជាមួយនឹងក្លឹប United ។ គាត់ស្រឡាញ់ក្លឹប ហើយគាត់ជឿជាក់ថានឹងអាចមានឪកាសលេងម្តងទៀត”៕