Brighton កំពុងចរចាជាមួយ Lille ដើម្បីយកកីឡាករម្នាក់នេះ មកជំនួសកន្លែង Caicedo

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានបើកការដាក់សំណើរយកកីឡាករ Carlos Baleba ក្នុងតម្លៃ ១៧លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៣លានអឺរ៉ូទៀត។ ប៉ុន្តែខាងក្លឹប Lille បានបង្ហាញនៅការមិនពេញចិត្តទៅលើសំណើរមួយនេះទេ ដោយក្លឹបនៅបារាំងចង់បានតម្លៃ ៣០លានអឺរ៉ូ ដើម្បីអាចអោយការផ្ទេរមួយនេះកើតឡើងបាន។

ការចរចាកំពុងតែធ្វើឡើង ដោយខាងក្លឹប Brighton ចាប់ទុក Baleba ជាជម្រើសដ៏សាកសមក្នុងការយកគាត់មកជំនួសកន្លែងរបស់ Caicedo។ នាពេលនេះ ក៏មានឈ្មោះកីឡាករ ២រូបផ្សេងទៀតនៅក្នុងបញ្ជីរបស់ក្លឹប Brighton ផងដែរ៕