អ្នកចាំទី David Raya បានមកដល់ក្លឹប Arsenal ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាំទី David Raya នឹងក្លាយជាអ្នកចាំទីអចិន្ត្រៃរបស់ Arsenal នាពេលឆាប់ៗខាងមុខទៀត។ បញ្ហា Financial Fair Play បានធ្វើអោយប្តូរមកជាការខ្ចីជើងក្នុងកញ្ចប់ថវិកា ៣លាផោន បូកនឹងតម្លៃបន្ថែម ២លានផោន។

ក្នុងនោះលោក Edu បានបញ្ជាក់ថា “David គឺជាអ្នកចាំទីកំពូលម្នាក់ ហើយពួកយើងបានដាក់បញ្ចូលនៅកីឡាករដែលមានសមត្ថិភាព ទៅក្នុងក្រុមរបស់យើង ដែលធ្វើអោយពួកយើងអាចបង្ហាញនៅកម្រិតលេងខ្ពស់សម្រាប់ក្រុមការប្រកួតប្រជែង”៕