បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងទៅលើលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញរបស់ក្លឹប Man City សម្រាប់កីឡាករ Romeo Lavia គឺមិនមានប្រសិទ្ធិភាពនោះទេ។ លក្ខខណ្ឌមួយនេះអាចប្រើប្រាស់បានសម្រាប់ឆ្នាំ២០២៤ប៉ុណ្ណោះ ប្រសិនជាគាត់បន្តស្នាក់នៅជាមួយនឹងក្លឹប Southampton។
ក្នុងនោះ Man City ទទយលបានប្រាក់ច្រើនជា ១០លានផោនពីការផ្ទេរ Lavia ទៅកាន់ក្លឹប Chelsea ដោយសារមានលក្ខខណ្ឌក្នុងការលក់៕