Pep Guardiola ថា​គាត់​ចង់​បញ្ចប់​អាជីព​នៅ​កន្លែង​មួយ​នេះ​…!

0

លោក Pep Guardiola ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រូបង្វឹក​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​គឺជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ និង​ជា​អ្នកជំនាញ​ខាង​យុទ្ធសាស្ត្រ នៅ​ក្នុង​ក្រុម​ទាំងអស់​ដែល​គាត់​បាន​ធ្វើការ គាត់​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ហើយ​កីឡាករ​ទាំងអស់​គោរព​គាត់​ថា ជា​បុគ្គល​ជោគជ័យ​ម្នាក់​ដែល​មាន​ភាពរឹងមាំ​។

សម្រាប់ Guardiola រដូវ​កាល​ចុង​ក្រោយ​របស់​គាត់​ជាមួយ Manchester City គឺ​ល្អ​ឥត​ខ្ចោះ ក្រុម​បាន​ឈ្នះ Champions League, Premier League និង FA Cup ។ ឥឡូវនេះ​គាត់​កំពុង​ស្វែងរក​ការ​ឈ្នះ​ពានរង្វាន់​បន្ថែម​ទៀត ប៉ុន្តែ​គាត់​នឹង​ត្រូវ​ជួប​គូប្រជែង​ខ្លាំង​ៗ​ជា​ច្រើន​។

លោក Guardiola បាន​បង្ហាញ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក Jorge Valdano ថា​គាត់​មាន​បំណង​ចង់​ចូល​និវត្តន៍​ពី​គ្រូបង្វឹក ហើយ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​សម្រេចចិត្ត​របស់​គាត់ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​គ្រោង​នឹង​ត្រលប់​ទៅ Barcelona ប៉ុន្តែ​គាត់​មិន​ចង់​ដឹកនាំ Barça ទេ តែ​អាច​ជា Barcelona Athletic (Barcelona B) ដើម្បី​អភិវឌ្ឍ​កីឡាករ​ថ្មី​។

លោក Pep Guardiola បាន​និយាយ​ថា គាត់​ចង់​ធ្វើការ​ជាមួយ​កីឡាករ​វ័យក្មេង ហើយ​មិន​ចង់​ធ្វើការ​ក្នុង​ក្រុម​ឈុត​ធំ​របស់ FC Barcelona ទេ​៕