លោក Pep Guardiola បញ្ជាក់​ពី​បញ្ហា​របួស​របស់ De Bruyne

0

លោក Pep Guardiola បាន​បញ្ជាក់​ពី​បញ្ហា​របួស​របស់​តារា​ឆ្នើម​ក្រុម Manchester City កីឡាករ Kevin de Bruyne បន្ទាប់​ពីបង្ខំចិត្ត​ប្តូរ​ចេញ​ក្នុង​ជ័យជម្នះ​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Burnley ។

អ្នកចាត់ការ​ទូទៅ​របស់ Man City បាន​បង្ហើប​ថា De Bruyne អាច​នឹង​ត្រូវ​អវត្តមាន «​មួយ​រយៈ​» ដោយ​ជួប​បញ្ហា​របួស​សរសៃពួរ​ម្តងទៀត ដែល​វា​បាន​កើតឡើង​លើ​គាត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​មុន អំឡុង​ពេល​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ទល់​នឹង​ក្រុម Inter ។

លោក Guardiola បាន​ប្រាប់ BBC ថា​៖ «​គាត់​របួស​ម្តងទៀត ជា​អកុសល​វា​ជា​របួស​កន្លែង​ចាស់ ដូច​ទៅ​នឹង​កាលពី​ចុងរដូវ​កាល​មុន អំឡុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ Champions League ទល់​នឹង​ក្រុម Inter ហើយ​គាត់​នឹង​ត្រូវ​អវត្តមាន​មួយ​រយៈ​»៕