នេះជាមូលហេតុ ដែល Cancelo មិនមានឈ្មោះប្រកួតយប់មិញ

0

បរទេស៖ ឈ្មោះរបស់ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះមិនមាននៅក្នុងបញ្ជីកីឡាកររបស់ក្រុមលោក Pep Guardiola ក្នុងការប្រកួតកាលពីយប់មិញនេះទេ ខណៈដែល Man City បានយកឈ្នះទៅលើ Burnley ក្នុងលទ្ធផល ៣ទល់នឹង០។ ការខកខាននេះ បានជំរុញឱ្យមានការរំពឹងទុកផ្សេងទៀត ជុំវិញអនាគតរបស់ខ្សែការពាររូបនេះ ដែលមានព័ត៌មានលេចលឺជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Barcelona ។

អនាគតរបស់ Cancelo បានក្លាយជាប្រធានបទមួយ បន្ទាប់ពីគាត់បានវិលត្រលប់មកកាន់ Manchester City ក្រោយការលេងខ្ចីជើងនៅក្លឹប Bayern Munich កាលពីរដូវកាលមុន។ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Barcelona បានចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះ។ ក្រោយថ្មីៗនេះ ក្លឹប បានទទួលនៅកញ្ចប់ថវិកា សម្រាប់ចុះហត្ថលេខាលើកីឡាករថ្មី។

គួរបញ្ជាក់ថា នៅពេលនេះ Cancelo កំពុងស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ជាមួយនឹងគ្រួសាររបស់គាត់ ខណៈពេល​ដែល​គាត់​កំពុង​រង់ចាំនៅ​ព័ត៌មាន​អំពី​អនាគត​របស់​ខ្លួន៕