Home ព័ត៌មានកីឡា Fred បានចាកចេញពីក្លឹប Man Utd ហើយ! ក្រោយបង្ហាញបាន ២១៣ប្រកួត

Fred បានចាកចេញពីក្លឹប Man Utd ហើយ! ក្រោយបង្ហាញបាន ២១៣ប្រកួត

0

បរទេស៖ ខ្សែបម្រើដែលមកចូលរួមជាមួយក្លឹប Manchester United ពីក្លឹប Shakhtar Donetsk កាលពីរដូវក្តៅឆ្នាំ២០១៨ ហើយបានបង្ហាញខ្លួន ២១៣ប្រកួតសម្រាប់ក្លឹបបិសាចក្រហមនៅគ្រប់កម្មវិធីទាំងអស់។ ក្លឹបបានបញ្ជាក់ថា Fred នឹងត្រូវធ្វើតេស្តសុខភាពនៅទីក្រុង Istanbul នៅថ្ងៃសៅរ៍នេះ មុននឹងការផ្ទេររបស់គាត់សម្រេចបាន។ ការប្រកួតចុងក្រោយរបស់កីឡាករវ័យ ៣០ឆ្នាំរូបនេះ គឺនៅក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីមិថុនា ហើយក្លឹប Manchester United នឹងទទួលបានប្រាក់ ១០លានអឺរ៉ូ ខណៈ ៥លានអឺរ៉ូផ្សេងទៀតជាតម្លៃបន្ថែម ពីក្លឹប Fenerbahce។

ក្នុងនោះ លោក Erik ten Hag កំពុងសម្លឹងមើលការលក់ចេញនៅកីឡាករ Fred និង Donny van de Beek ដើម្បីអាចធ្វើការចុះហត្ថលេខាយកខ្សែបម្រើថ្មីមក។ សម្រាប់ Fred គឺត្រូវបានព្រមព្រៀងអំពីការផ្ទេរហើយ ខណៈ Van de Beek អាចនឹងត្រូវដាក់អោយខ្ចីជើងទៅក្លឹប Real Soceidad។

គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះងធ្វើដំណើរទៅទីក្រុង Istanbul នៅថ្ងៃសៅរ៍ ដើម្បីធ្វើតេស្តសុខភាព មុននឹងអាចបញ្ចប់នៅការផ្ទេររបស់គាត់ទៅកាន់ប្រទេសតួកគី៕

Previous articleនេះជាមូលហេតុ ដែល Cancelo មិនមានឈ្មោះប្រកួតយប់មិញ
Next articleសារខ្លីរបស់ Kane ក្រោយទើបតែទៅចូលរួមជាមួយនឹង Bayern Munich