ក្លឹបនៅលីគមួយនេះ ក៏ចាប់អារម្មណ៍ចង់បាន Neymar ផងដែរ

0

បរទេស៖ Neymar ត្រូវបានបញ្ជាក់ថាទៅកាន់ក្លឹប PSG ហើយ ថាគាត់ចង់ចាកចេញពីនៅរដូវក្តៅនេះ ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះចង់ត្រលប់ទៅកាន់ក្លឹប Barcelona វិញ។ ជាមួយនឹងឪកាសដែល Neymar អាចចាកចេញពីក្លឹបម្ចាស់ជើងឯកលីគ ១ របស់បារាំងនេះ ក៏មានក្លឹបនៅ MLS ក៏បានចាប់អារម្មណ៍ក្នុងការផ្ទេរយកគាត់ដែរ។

នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាស្ថានភាពរបស់ Neymar បានផ្តល់សញ្ញាទៅកាន់ក្លឹបនៅ MLS ហើយក្នុងនោះ LAFC បានត្រៀមខ្លួនក្នុងការផ្ទេរយកតារាឆ្នើមរូបនេះ។ តាមការចេញផ្សាយរបស់ Romano បានអោយដឹងថា ទោះបីជាក្លឹបនៅអាមេរិកចាប់អារម្មណ៍លើរូបគាត់ក៏ដោយ ប៉ុន្តែជម្រើសទី១ របស់ Neymar គឺការត្រលប់ទៅកាន់ Barcelonaវិញ។

គួរបញ្ជាក់ថាក្លឹបង PSG បានត្រៀមរួចរាល់ហើយក្នុងការដាក់លក់គាត់ ប៉ុន្តែពួកគេមិនអនុញ្ញាតអោយគាត់ចាកចេញដោយតម្លៃទាបនោះទេ ហើយបានដាក់តម្លៃប្រមាណ ១៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះ។ ក្រៅពី LAFC និង Barcelona កីឡាករវ័យ ៣១ឆ្នាំរូបនេះ ក៏អាចធ្វើការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត៕