បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea មិនមានបំណងចង់ដាក់បញ្ចូល Romelu Lukaku ក្នុងការដោះដូរជាមួយនឹងកីឡាករ Dusan Vlahovic តាមរយៈសំណើររបស់ក្លឹបង Juventus។
ក្លឹប Chelsea មានការគោរពទៅលើកីឡាករ Vlahovic ប៉ុន្តែពួកគេកំពុងធ្វើការស្អិត ទៅលើការចាកចេញរបស់ Lukaku ដោយត្រូវបន្តនៅតំបន់អឺរ៉ុប ឫក៏ទៅអារ៉ាប៊ីសាអូឌីត៕