បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham និង Manchester United បានធ្វើការពិភាក្សាដោយផ្ទាល់ទៅលើការផ្ទេរ Harry Maguire។ តម្លៃផ្ទេរប្រមាណ ៣០លានផោនត្រូវបានផ្ញើរមកកាន់ Man Utd នៅថ្ងៃនេះ ដោយក្លឹបកំពុងពិភាក្សាគ្នា។ សម្រាប់ខាងកីឡាករវិញ គឺមិនទាន់មានការចរចានោះទេ។
ការចរចាកំពុងត្រូវបានធ្វើឡើង ខណៈមានក្លឹបជាច្រើននៅអង់គ្លេសចង់បាន Maguire៕