ក្លឹបនៅអ៊ីតាលី ចង់ខ្ចីជើងខ្សែការពារ Tomiyasu ជាមួយនឹងជម្រើសទិញផ្តាច់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato បានអោយដឹងថាក្លឹបយក្សនៅ Serie A បាននឹងកំពុងជម្រុញក្នុងការខ្ចីជើងខ្សែការពារជប៉ុនម្នាក់នេះ ជាមួយនឹងជម្រើសក្នុងការទិញផ្តាច៊ កីឡាករ Tomiyasu នឹងត្រូវអនុញ្ញាតអោយចាកចេញពីក្លឹប Arsenal បន្ទាប់ពីក្លឹបកាំភ្លើងចុះហត្ថលេខាយកកីឡាករ Jakub Kiwior ពីក្លឹប Spezia កាលពីខែមករា និង Jurrien Timber ពីក្លឹប Ajax នៅរដូវក្តៅនេះ។

ក្នុងនោះ Tomiyasu បានបង្ហាញខ្លួន ៣១ដង កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Mikel Arteta។ ការចុះហត្ថលេខាយកខ្សែការពារ ២រូបបន្ថែមទៀតនេះ បានជម្រុញអោយកីឡាករ Tomiyasu នឹងត្រូវកាត់បន្ថយការជ្រើសរើស។ លើសពីនេះទៅទៀត បញ្ហារបួសជង្គង់បានធ្វើអោយប៉ះពាល់ដល់តំណែងរបស់គាត់។

ហើយបើយោងតាមការចេញផ្សាយរបស់ Inter Live បានអោយដឹងថាក្លឹប Arsenal ទាមទារនៅទឹកប្រាក់ប្រមាណ ៣៥លានអឺរ៉ូ សម្រាប់ការផ្ទេរអចិន្ត្រៃយ៍ ដែលធ្វើអោយមានបញ្ហាដល់ថវិការរបស់ក្លឹប Inter។ លើសពីនេះ ជម្រើសអទិភាពរបស់ក្លឹបនៅតែជាការផ្ទេរយក Yann Sommer និង Lazar Samardzic។

គួរបញ្ជាក់ថាមុននឹងផ្ទេរមកលេងនៅ Arsenal ខ្សែការពារ Tomiyasu ក៏ធ្លាប់លេងនៅលីគ Serie A រយៈពេល ២ឆ្នាំ ជាមួយនឹងក្លឹប Bologna ដែលនេះជាកត្តាធ្វើអោយក្លឹប​ Inter ពិចារណាលើរូបគាត់៕