បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atalanta បានព្យាយាមធ្វើការឆ្មក់ផ្ទេរយកកីឡាករ Gianluca Scamacca ខណៈពេលក្លឹប Inter កំពុងតែជម្រុញការផ្ទេរយកគាត់។ West បង្ហាញការមិនសប្បាយចិត្តចំពោះតម្លៃ ២៤លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមដែលក្លឹប Inter បានដាក់សំណើរមកថ្ងៃនេះ។
ខាងក្លឹប Inter នៅតែរក្សានៅចំហររបស់ខ្លួនដដែរ។ ខណៈក្លឹប West Ham ជឿជាក់ថាក្លឹប Atalanta នឹងដាក់នៅសំណើរផ្ទេរដល់ល្អមួយ និងច្រើនជាង Inter មកកាន់ខ្លួន៕