ជាមួយនឹងការពិភាក្សាដែលកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង លើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea ឥឡូវនេះ Juventus កំពុងសម្លឹងមើលការចុះហត្ថលេខាលើកីឡាករ Alvaro Morata ជាលើកទីបី។
យោងតាមរបាយការណ៍របស់ Calciomercato បានរាយការណ៍ថា Lukaku គឺជាកីឡាករដែលក្លឹប Juventus ពេញចិត្ត ប៉ុន្តែឥឡូវនេះមិនទាន់មានដំណោះស្រាយនោះទេ ដូច្នេះពួកគេក៏ពិចារណាលើការផ្លាស់ប្តូរកីឡាករ Morata ជាជម្រើសជំនួសក្នុងតម្លៃ 21 លានអឺរ៉ូ។
បច្ចុប្បន្នកីឡាករវ័យ ៣០ ឆ្នាំរូបនេះលេងអោយក្រុម Atletico Madrid ហើយមានបំណងចង់ត្រលប់ទៅ Serie A វិញ៕