ក្លឹប Arsenal បានដាក់សំណើរសុំទិញយកអ្នកចាំទីរបស់ក្លឹប Brentford ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានដាក់សំណើរក្នុងការផ្ទេរយកអ្នកចាំទី David Raya របស់ក្លឹប Brentford ខាលពីយប់មិញ។ នៅក្នុងសំណើរនោះ គឺមានតម្លៃប្រមាណ ២០លានផោន បូកនឹងតម្លៃបន្ថែម ៣លានផោនផ្សេងទៀត។

អ្នកចាំទី Raya បានប្រាប់ទៅកាន់ក្លឹប Brentford ថាគាត់ចង់ចាកចេញពីក្លឹប ហើយគាត់ក៏បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹបរួចរាល់ហើយ៕