បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Burnley បានធ្វើការចរចាដើម្បីចុះហត្ថលេខាយកកីឡាករ Mohamed Daramy របស់ក្លឹប Ajax។ លោក Vincent Kompany ចង់បានខ្សែប្រយុទ្ធដាណឺម៉ាក់រូបនេះ ទោះត្រូវចំណាយអ្វីក៏ដោយ។
ក្នុងនោះក្លឹប Ajax បានកំណត់តម្លៃ Daramy យ៉ាងខ្ពស់ ប៉ុន្តែក្លឹប Burnley នៅតែជម្រុញការផ្ទេរនេះ ដោយសារតែលោក Kompany កំណត់យកកីឡាកររូបនេះជាគោលចំបង់។
ការចរចាកំពុងត្រូវបានពិភាក្សាទៅលើការផ្ទេរជាអចិន្ត្រៃយ៍៕
