ក្លឹបនៅបារាំង និងអង់គ្លេសចេញមកប្រជែងគ្នាយកខ្សែបម្រើ Denis Zakaria

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AS Monaco បានដាក់សំណើរលើកដំបូងក្នុងការផ្ទេរយកកីឡាករ Denis Zakaria ពីក្លឹប Juventus ហើយ។ គាត់ជាគោលដៅអទិភាព សម្រាប់ក្លឹប ដោយសារតែលោក Adi Hutter ស្គាល់គាត់យ៉ាងច្បាស់។

គួរបញ្ជាក់ថាមានក្លឹបជាច្រើនដែលចង់បានគាត់។ ក្នុងនោះ West Ham ក៏បានធ្វើការចរចាជាមួយនឹងក្លឹប Juventus ផងដែរ ដើម្បីចុះហត្ថលេខាយករូបគាត់។ ការផ្ទេរ គឺសម្រេចទៅលើកីឡាករ៕