បរទេស៖ ខ្សែប្រយុទ្ធស្លាបជម្រើសជាតិបារាំងបានចាកចេញពី Camp Nou ជាមួយនឹងតម្លៃប្រមាណ ៥០លានអឺរ៉ូ ដោយគាត់បានយល់ព្រមវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ។
ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងក្លឹបម្ចាស់ជើងឯកលីគបារាំងរូបនេះ មានផែនការក្នុងការអោយខ្សែប្រយុទ្ធម្នាក់ទោកាន់ក្លឹប Barca ដើម្បីជាថ្នូរនឹងការផ្ទេរយក Dembele។ កីឡាករម្នាក់នោះ ត្រូវបានគេដឹងថាជា Neymar ដែលត្រូវផ្តល់អោយទៅក្លឹប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង។
ប៉ុន្តែខាងក្លឹប Barcelona មិនព្រមទទូលនៅសំណើរមួយនេះ ដោយសារតែកត្តាប្រាក់ឈ្នួលរបស់ Neymar នឹងធ្វើអោយក្លឹបមានបញ្ហាទៅលើផ្នែកហិរញ្ញវត្ថុ ស្របពេលដែលគាត់ជាកីឡាករម្នាក់ឧស្សាហ៍មានបញ្ហារបួសទៀតផង។
គួរបញ្ជាក់ថា កីឡាករ Neymar ធ្លាប់បានចំណាយពេលដល់ទៅ ៤ឆ្នាំនៅក្លឹប Barcelona ចន្លោះឆ្នាំ២០១៣ ដល់២០១៧។ ដោយគាត់រកបាន ១០៥គ្រាប់ ហើយកីឡាករម្នាក់ដែលត្រូវលេងចាប់ដៃគូរជាមួយនឹង Lionel Messi និង Luis Suarez។ គាត់បានផ្ទេរទៅកាន់ក្លឹប PSG ជាមួយនឹងតម្លៃបំបែកកំណត់ត្រា ២២២លានអឺរ៉ូ ៕