បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Joao Cancelo បានធ្វើការយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Barca ហើយ។ គាត់ចង់ធ្វើការផ្ទេរចេញពីក្លឹប Man City ខណៈពេលដែល Xavi ចង់បានគាត់តាំងពីខែមករាមកម្ល៉េះ។ ការចរចាកំពុងធ្វើឡើងជាមួយនឹងក្លឹប Manchester City ទៅលើរបៀបនៃការផ្ទេរ។
ផែនថ្មីរបស់ក្លឹប Barca ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ក្លឹបនឹងយកប្រាក់ពីការលក់ Dembele មកធ្វើការផ្ទេរយក Cancelo ម្តងទៀត៕