ខ្សែប្រយុទ្ធ Goncalo Ramos នឹងផ្ទេរទៅកាន់ក្លឹបយក្សនៅបារាំងជាមួយនឹងតម្លៃ ៨០លានអឺរ៉ូ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG បានព្រមព្រៀងនៅការផ្ទេរជាមួយនឹងកីឡាករ Goncalo Ramos។ កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈចំនុចលម្អិតកំពុងត្រូវបានពិនិត្យ។ អ្វីនឹងអាចរួចរាល់នៅក្នុងសប្តាហ៍នេះ។

ក្លឹប PSG នឹងបង់ប្រាក់ប្រមាន ៨០លានអឺរ៉ូ ទៅកាន់ក្លឹប Benfica ។ ដោយក្នុងនោះកីឡាករ Ramos បានព្រមព្រៀងនៅកុងត្រារយៈពេល ៥ឆ្នាំ ដល់មានសុពលភាពដល់ខែមិថុនាឆ្នាំ២០២៨៕