ក្លឹបដល់ទៅ ២ បង្ហាញការចាប់អារម្មណ៍ទៅលើអ្នកចាំទី Trubin របស់ក្លឹប Shakhtar Donetsk

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Benfica ចាប់អារម្មណ៍ទៅលើអ្នកចាំទី Anatolji Trubin។ ការចរចាជាមយយនឹងក្លឹប Shakhtar Donetsk ទៅលើអ្នកចាំទីអ៊ុយក្រែនរូបនេះ នឹងធ្វើឡើងនាពេលឆាប់ៗ។

ក្នុងនោះក្លឹប Inter ក៏បានចាប់អារម្មណ៍ទៅលើអ្នកចាំទី Trubin ដូចគ្នា ដោយបានដាក់បញ្ចូលគាត់ទៅក្នុងបញ្ជីអ្នកចាំទីដែលក្លឹបចង់បាន។

គួរបញ្ជាក់ថាអ្នកចាំទីអ៊ុយក្រែនរូបនេះ នឹងផុតកុងត្រាជាមួយនឹងក្លឹប Shakhtar Donetsk នៅខែមិថុនា ឆ្នាំ២០២៤៕