បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Klopp គ្រូបង្វឹករបស់ក្លឹប Liverpool បានបញ្ជាក់អំពីព័ត៌មានផ្ទេរ Mbappe ថា “ដំណឹងខ្ចីជើង Mbappe មកកាន់ក្លឹប Liverpool? ពួកយើងសើចអំពីព័ត៌មាននេះ! ខ្ញុំអាចនិយាយថា ខ្ញុំពិតជាបានគិតថាគាត់ជាកីឡាករដ៏ល្អម្នាក់ ប៉ុន្តែលក្ខខណ្ឌហរិញ្ញវត្ថុមិនសាកសមសម្រាប់ក្រុមយើងធ្វើរឿងនេះនោះទេ”។
ក្នុងនោះ Klopp ក៏បានបន្ថែមទៀតថា “នេះជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលមានក្រុមការងារក្នុងក្លឹបបានរៀបចំនៅរឿងអ្វីមួយ ហើយចង់ធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើល”។
គយរបញ្ជាក់ថាការពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានលេចលឺអំពីការចង់បានកីឡាករ Mbappe ពីសំណាក់ក្លឹប Liverpool ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ២០២៣-២០២៤ ដោយក្លឹប Liverpool នឹងទទួលរ៉ាប់រង់ទៅលើប្រាក់ឈ្នួលទាំងស្រុងរបស់កីឡាករ៕