បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sadio Mane បានធ្វើដំណើរទៅធ្វើតេស្តសុខភាពនៅក្លឹប Al Nassr ហើយ ដោយគាត់បាននិយាយថា “ការចាកចេញពីក្លឹប Bayern គឺធ្វើអោយខ្ញុំឈឺចាប់។ ខ្ញុំសង្ឃឹមថាវានឹងបញ្ចប់ដោយរៀបផ្សេងពីនេះ”។
Mane ក៏បានបន្ថែមទៀតថា “ខ្ញុំគិតថាខ្ញុំគួរតែនៅជួយក្រុមសម្រាប់រដូវកាលនេះ។ មិនទ្វីទេ ខ្ញុំចង់ជូនពរទៅកាន់ក្រុម ក៏ដូចជាអ្នកគាំទ្រ អោយជួបតែរឿងល្អៗ សម្រាប់ពេលអនាគត”៕