យោងតាម Fabrizio Romano បាននិយាយថា Liverpool និង Southampton នឹងបន្តពិភាក្សាលើកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើ Romeo Lavia ។
Lavia មានអាយុ 19 ឆ្នាំបានក្លាយជាប្រធានបទនៃការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុប បន្ទាប់ពីរដូវកាលដ៏ល្អនៅក្នុងក្របខ័ណ្ឌ Premier League ។ ហង្សក្រហមបានដាក់ការដេញថ្លៃ 37 លានផោនត្រូវបានច្រានចោលកាលពីដើមសប្តាហ៍នេះ ប៉ុន្តែអាចត្រលប់មកវិញជាមួយនឹងការផ្តល់ជូន 42.5លានផោន បូកបន្ថែម 2.5 លានផោនទៀត។
Liverpool ត្រូវការអ្នកជំនួស Jordan Henderson ខណៈដែល Fabinho ក៏បានផ្ទេរទៅអារ៉ាប៊ីសាអូឌីតផងដែរ។ ក្លឹបបានចុះហត្ថលេខាលើកីឡាករ Alexis Mac Allisterនិង Dominik Szoboszlai រួចហើយនៅក្នុងការតំបន់ខ្សែបម្រើរបស់ពួកគេ ។
Chelsea ក៏ត្រូវបានគេរាយការណ៍ថា កំពុងប្រជែងយក Lavia ប្រសិនបើពួកគេបរាជ័យ ក្នុងការទិញយក Moises Caicedo ពី Brighton ក្នុងតម្លៃប្រហែល 100 លានផោន៕