Man Utd កាន់តែមានទំនុកចិត្ត ក្នុងការផ្ទេរយកខ្សែប្រយុទ្ធរូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United នឹងធ្វើការចរចាជាមួយនឹងក្លឹប Atalanta សម្រាប់ការផ្ទេរ Rasmus Hojlund ហើយការចរចាដោយរវាងក្លឹបទាំង ២នឹងបន្តទៅទៀត។

ក្នុងនោះក្លឹប Man Utd មានអារម្មណ៍ថាពួកគេអាចឈានដល់កម្រិតហើយ ដើម្បីអាចធ្វើអោយការផ្ទេរមួយនេះទទួលបានការព្រមព្រៀង។ ខាងកីឡាករ Hojlund វិញ គឺមានការម្ចាស់លាស់ណាស់ ដែលគាត់ចង់មកចូលរួមជាមួយនឹងក្លឹប Man United៕