បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មិនមានបំណង់ក្នុងការចូលរួមប្រកួតប្រជែងយកកីឡាករ Romeo Lavia ដោយពេលនេះពួកគេផ្តោតលើកីឡាករ Thomas Partey ព្រោះតែគាត់មានភាគរយៈខ្ពស់ក្នុងការបន្តស្នាក់នៅជាមួយ Arsenal។
ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានបញ្ចុះបញ្ចូលក្លឹបកាំភ្លើងធំជាច្រើនថ្ងៃកន្លងមកហើយ។ ក្នុងនោះក្លឹប Juventus បានទំនាក់ទំនងតាំងពីខែមិថុនាមក ប៉ុន្តែមិនអាចផ្តល៉នៅតម្លៃផ្ទេរ ៤០លានអឺរ៉ូ ដែលក្លឹប Arsenal ទាមទារបាននោះទេ។
សំណើរមានតម្លៃខ្ពស់ ឫក៏ Thomas បន្តស្នាក់នៅ? លោក Arteta សប្បាយចិត្តជាមួយរូបគាត់៕