Man United កំណត់ពេលជួបចរចាចំពោះរឿងការផ្ទេរកីឡាកររូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United ដាក់ណាត់ជួបខាងក្លឹប Atalanta ជាថ្មីម្តងទៀត ដើម្បីពិភាក្សាចំពោះការផ្ទេរខ្សែប្រយុទ្ធ Hojlund។

វាអាចនឹងមានការផ្ទេរកើតឡើងបន្ទាប់ពីកញ្ចប់ផ្ទេរតម្លៃ ៦០លានអឺរ៉ូ។ ក្លឹប Man United បានព្រមព្រៀងនៅកុងត្រា ៥ឆ្នាំជាមួយខាងកីឡាករ ហើយកីឡាករក៏បានចាប់ទុកការផ្ទេរទៅ Man Utd ជាជម្រើសអទិភាពផងដែរ។

ដោយឡែកទោះបីជាក្លឹប PSG ខំប្រឹងយ៉ាង ប៉ុន្តែសំណើរលើកដំបូងរបស់ពួកគេត្រូវបាក់បរាជ័យទៅហើយ ដោយសារមិនបានតាមអ្វីដែលក្លឹប Atalanta រំពឹងទុក៕