Erik ten Hag ប្រៀបធៀបការដោះដូរកីឡាកររវាងឆ្នាំមុន និងឆ្នាំនេះថា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បានប្រៀបធៀបអំពីការផ្ទេរកីឡាកររដូវកាលមុន និងរដូវកាលនេះថា “វាមានបញ្ហាជាច្រើនកើតឡើងនៅពេលពួកយើងបានហៅ និងបញ្ចុះបញ្ចូលកីឡាករនៅរដូវក្តៅមុន។ ប៉ុន្តែនៅពេលនេះ គឺវាខុសគ្នាដាច់តែម្តង”។

លោកក៏បានបន្ថែមទៀតថា “ឆ្នាំនេះ ពួកគេមើលឃើញពីមហិច្ឆតានៅក្នុងគម្រោងរបស់ក្លឹប ហើយមានកីឡាករមានគុណភាពជាច្រើនចង់មកចូលរួមជាមួយពួកយើង”៕