Nottingham Forest បាន​បញ្ចប់​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Manchester United

0

Elanga បាន​ក្លាយជា​កីឡាករ​ឈុត​ធំ​របស់ Man United ក្នុង​ឆ្នាំ 2021 ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ប៉ុន្តែ​គាត់​មិន​អាច​បង្ហាញខ្លួន​បាន​ជាប់លាប់​សម្រាប់​ក្រុម​បិសាច​ក្រហម ។

ហើយ​ក្នុង​ពេល​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ក្រុម Nottingham Forest បាន​ចំណាយ​ប្រាក់ 15 លាន​ផោន​សម្រាប់​កីឡាករ​សញ្ជាតិ​ស៊ុ​យ​អែ​ត ជាមួយនឹង​កិច្ចសន្យា​រយៈពេល​វែង​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2028 ។

ទន្ទឹង​នឹង​នេះ Elanga បាន​និយាយ​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ Nottingham ថា «​ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​បាន​មក​ចូលរួម​ជាមួយ​ក្លឹ​ប​មួយ​នេះ វា​ជា​ពេលវេលា​ដ៏​មោទនភាព​មួយ មិន​ត្រឹមតែ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​គ្រួសារ​របស់ខ្ញុំ​ផង​ដែរ​។ វា​ជា​ជំហាន​បន្ទាប់​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ​ក្នុង​អាជីព​របស់ខ្ញុំ​»​។

«​ខ្ញុំ​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​ផ្សេង​ជា​ច្រើន​ទៀត ប៉ុន្តែ​សម្រាប់​ខ្ញុំ Nottingham Forest ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ ។ ក្លឹ​ប Man United ជា​កន្លែង​ពិសេស​មួយ ប៉ុន្តែ​នៅ​ទី​នេះ​ជាមួយ Forest ខ្ញុំ​មាន​អារម្មណ៍​ថា វា​នឹង​កាន់តែ​ពិសេស​»​។

កីឡាករ​វ័យ 21 ឆ្នាំ​បាន​បង្ហោះ​សារ​លា​ទៅ​កាន់​អតីត​ក្លឹ​ប​របស់​គាត់ ដោយ​បាន​សរសេរ​ថា «​ការ​បង្ហាញខ្លួន​ច្រើន​ជាង 50 ដង​សម្រាប់​ក្រុម​ឈុត​ធំ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​នៅ Champions League និង​ឈ្នះ​ពានរង្វាន់​សម្រាប់​ក្លឹ​ប​ដ៏​អស្ចារ្យ​នេះ​។ មាន​កីឡាករ និង​បុគ្គលិក​ជា​ច្រើន​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​សុបិន​ខ្ញុំ​ក្លាយជា​ការ​ពិត ហើយ​បាន​ជួយ​ខ្ញុំ​ឱ្យ​អភិវឌ្ឍ​អោយ​មាន​ថ្ងៃនេះ​។ ខ្ញុំ​ដឹងគុណ​អ្នក​គ្រប់​គ្នា​ជា​រៀង​រហូត​»៕