បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tijjani Reijnders បានលើកឡើងថា “Xavi បានទំនាក់ទំនងមកខ្ញុំ ដើម្បីធ្វើការចរចាទៅលើការផ្ទេរទៅកាន់ក្លឹប Barcelona”។
គាត់ក៏បានបន្តទៀតថា “វាជារឿងគួរអោយភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ វាគ្មានផ្លូវនោះទេ ដោយសារតែខ្ញុំបានសម្រេចចិត្តចូលរួមជាមួយនឹងក្លឹប AC Milan”។
ក្លឹប Milan បានចំណាយប្រាក់ ១៩លានអឺរ៉ូ បូកនឹងតម្លៃបន្ថែមផ្សេងទៀត ក្នុងការចុះហត្ថលេខាយក Reijnders ពីក្លឹប PSV៕