គ្រាន់តែថ្ងៃទី២៣ ខែកក្កដា! មានរថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿនដល់ទៅ ២០៤៩៤គ្រឿង

0

ភ្នំពេញ​៖ សម្រាប់ថ្ងៃអាទិត្យ ទី​២៣​ ខែកក្កដា ​ឆ្នាំ​២០២៣​ មាន​រថយន្ត​ចំនួន​ 20494​គ្រឿង បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​។​យើង​បាន​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ជ្រើសរើស​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៧ ព្រមទាំង​ការ​ធ្វើ​ដំណើរ​កំសាន្ត​នានា ដោយ​ចំនួន​ចរាចរណ៍​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ថ្ងៃ​ធម្មតា ចំពោះ​ករណី​នេះ​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បាន​ចាត់វិធានការ​ភ្លាម​ៗ​និង​បាន​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​តាម​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ធានា​ដល់​សុវត្ថិភាព​អ្នកដំណើរ ជា​ពិសេស​ចាត់​ក្រុមការងារ​ចុះ​ជួយ​សម្រួល​ចរាចរណ៍​នៅ​តាម​ច្រក​ចេញចូល​អោយ​បាន​ឆាប់រហ័ស​បំផុត​។​ការ​កើនឡើង​នៃ​លំហូរ​ចរាចរណ៍​នេះ​បាន​សបញ្ជាក់​អោយ​ឃើញ​ពី​សុខ​សន្តិភាព ស្ថេ​រ​ភាព​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​សូម​សូម​ធ្វើការ​ក្រើនរំលឹក​ដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ជា​ថ្មី​ម្តងទៀត​ថា ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​របស់​លោក​អ្នក ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន សូម​មេត្តា​បើកបរ​ដោយ​គោរព​ច្បាប់ និង​ផ្លា​ក​សញ្ញា​កំណត់​ល្បឿន ដែល​បាន​បំពាក់​នៅ​តាម​បណ្តោយ​ផ្លូវ និង​សូម​មេត្តា​ត្រួតពិនិត្យ​យានយន្ត​ឱ្យ​បាន​ល្អិតល្អន់ តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន មុន​ពេល​ចូល​មក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ