បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង Manchester City បានដាក់បញ្ចូលឈ្មោះកីឡាករ Michael Olise ទៅក្នុងបញ្ជីដែលខ្លួនចង់បាន។ សម្រាប់តម្លៃផ្តាច់កុងត្រារបស់កីឡាករខាងលើ គឺមានតម្លៃ ៣៥លានផោន។
ក្នុងនោះក្លឹបទាំង២ កំពុងរង់ចាំការបញ្ជាក់ទៅលើលក្ខខណ្ឌរបស់កីឡាករ ខណៈគាត់បានជួបបញ្ហារបួសកាលពីខែមុន៕