បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United បានបង្ហាញអំពីការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Randal Kolo Muani របស់ក្លឹប Eintracht Frankfurt។
ក្នុងនោះក្លឹបនៅអាឡឺម៉ង់មួយនេះ បានទាមទារនៅតម្លៃប្រមាណ ៨០លានផោនសម្រាប់ខ្សែប្រយុទ្ធបារាំងរូបនេះ។ ហើយពួកគេរង់ចាំមើលថាខាងក្លឹបបិសាចក្រហមពេញចិត្តនឹងបង់ប្រាក់ទៅតាមអ្វីដែលពួកគេទាមទារ ឫអត់៕
