កាន់តែក្តៅរវាង PSG និង Mbappe!! ដល់ថ្នាក់ក្លឹបយក្សនៅបារាំងមួយនេះ ពិចារណាទៅលើការ……..

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG បានជឿជាក់ថា Kylian Mbappe បានយល់ព្រមនៅលក្ខខណ្ឌជាមួយនឹងក្លឹប Real Madrid សម្រាប់ការផ្ទេរដោយគ្មានតម្លៃខ្លួននៅឆ្នាំ២០២៤រួចទៅហើយ។

ពួកគេចង់បានចម្លើយពី Mbappe ថាគាត់បន្តកុងត្រាថ្មី ឫក៏ចង់ចាកចេញ អោយបានមុនថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែមិនមានការឆ្លើយតបទាំងអស់។

Mbappe ត្រូវបានដកឈ្មោះចេញពីការប្រកួត Pre Season និងត្រូវក្លឹបពិចារណាក្នុងការដាក់លក់។ ក្លឹប PSG ចង់លក់ Mbappe ចេញហើយ៕